ម៉ាកុស 10:12-18 KCB

12 រីឯ​ប្រពន្ធ​លែង​ប្ដីខ្លួន​ រួច​រៀបការ​នឹង​បុរស​ម្នាក់​ទៀត នោះ​នាង​ផិត​ក្បត់​ហើយ»។​

13 មាន​មនុស្ស​នាំ​ក្មេងៗ​មក​ឯ​ព្រះអង្គ​ ដើម្បី​ឲ្យ​ព្រះអង្គ​ពាល់​ក្មេងៗ​ទាំង​នោះ​ តែ​ពួក​សិស្ស​បាន​ស្ដី​បន្ទោស​ពួកគេ​

14 កាល​ទត​ឃើញ​ដូច្នេះ​ ព្រះយេស៊ូ​ទាស់​ចិត្ដ​យ៉ាង​ខ្លាំង​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កុំ​ឃាត់​ពួកគេ​អី​ ចូរ​ឲ្យ​ក្មេង​ៗ​ទាំង​នេះ​មក​ឯ​ខ្ញុំ​ចុះ​ ដ្បិត​នគរ​ព្រះជា​ម្ចាស់​ជា​របស់​មនុស្ស​ដូច​ជា​ក្មេងៗ​ទាំង​នេះ​

15 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​អ្នក​ណា​មិន​ទទួល​យក​នគរ​ព្រះជាម្ចាស់​ដូច​ជា​កូនក្មេង​ នោះ​មិន​អាច​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ»​

16 ព្រះអង្គ​បាន​លើក​ក្មេងៗ​ ទាំង​ឲ្យ​ពរ​ដោយ​ដាក់​ដៃ​លើ​ពួកគេ។​

17 កាល​ព្រះអង្គ​កំពុង​ទៅ​តាម​ផ្លូវ​ នោះ​មាន​មនុស្ស​ម្នាក់​រត់​មក​លុត​ជង្គង់​នៅ​មុខ​ព្រះអង្គ​ និង​ទូល​សួរ​ថា៖​ «លោក​គ្រូ​ល្អ​អើយ!​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ដើម្បី​ទទួល​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​ទុក​ជា​មរតក?»​

18 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ហេតុ​អ្វី​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ​ គ្មាន​នរណា​ម្នាក់​ល្អ​ទេ​ លើក​លែង​តែ​ព្រះជាម្ចាស់​មួយ​អង្គ​គត់​