ម៉ាកុស 10:16-22 KCB

16 ព្រះអង្គ​បាន​លើក​ក្មេងៗ​ ទាំង​ឲ្យ​ពរ​ដោយ​ដាក់​ដៃ​លើ​ពួកគេ។​

17 កាល​ព្រះអង្គ​កំពុង​ទៅ​តាម​ផ្លូវ​ នោះ​មាន​មនុស្ស​ម្នាក់​រត់​មក​លុត​ជង្គង់​នៅ​មុខ​ព្រះអង្គ​ និង​ទូល​សួរ​ថា៖​ «លោក​គ្រូ​ល្អ​អើយ!​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ដើម្បី​ទទួល​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​ទុក​ជា​មរតក?»​

18 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ហេតុ​អ្វី​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ​ គ្មាន​នរណា​ម្នាក់​ល្អ​ទេ​ លើក​លែង​តែ​ព្រះជាម្ចាស់​មួយ​អង្គ​គត់​

19 អ្នក​ស្គាល់​បញ្ញត្ដិ​ហើយ​ថា​ កុំ​សម្លាប់​ កុំ​ផិត​ក្បត់​ កុំ​លួច​ កុំ​ធ្វើ​សាក្សី​ក្លែង​ក្លាយ​ កុំគៃ​បន្លំ​ និង​ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក»​

20 គាត់​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ ខ្ញុំ​បាន​ធ្វើ​តាម​បញ្ញត្ដិ​ទាំង​នេះ​តាំង​ពី​ខ្ញុំ​វ័យ​ជំទង់​ម៉្លេះ»​

21 ប៉ុន្ដែ​ព្រះអង្គ​មើល​ទៅ​គាត់​ដោយ​ក្ដី​ស្រឡាញ់​ និង​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​នៅ​ខ្វះសេចក្ដី​មួយ​ ចូរ​ទៅ​លក់​ទ្រព្យ​សម្បត្ដិ​ដែល​អ្នក​មាន​ទាំង​ឡាយ​ឲ្យ​អ្នក​ក្រ​ចុះ​ អ្នក​នឹង​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ស្ថាន​សួគ៌​ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ»​

22 ប៉ុន្ដែ​គាត់​ព្រួយ​ចិត្ដ​ដោយ​សារ​ឮ​ព្រះបន្ទូល​នេះ​ ហើយ​បាន​ចាក​ចេញ​ទៅ​ទាំង​សោក​សៅ​ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​