ម៉ាកុស 10:23-29 KCB

23 ពេល​ព្រះយេស៊ូ​មើល​ជុំ​វិញ​ហើយ​ ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​ណាស់»​

24 ពួក​សិស្ស​ឆ្ងល់​នឹង​ព្រះបន្ទូល​ព្រះអង្គ​ ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​តប​ទៀត​ថា៖​ «កូន​អើយ!​ ការ​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់​ នោះ​ពិបាក​ណាស់​

25 សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល​ នោះ​ងាយ​ស្រួល​ជាង​អ្នក​មាន​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់ទៅ​ទៀត»​

26 ពួកគេ​កាន់​តែ​ឆ្ងល់​ថែម​ទៀត​ ហើយ​និយាយ​គ្នា​ថា៖​ «បើ​ដូច្នោះ​ តើ​នរណា​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន?»​

27 ប៉ុន្ដែ​ព្រះយេស៊ូ​ទត​ទៅ​ពួកគេ​ ហើយ​មាន​បន្ទូល​ថា៖​ «មនុស្ស​មិន​អាច​ធ្វើ​ការ​នេះ​បាន​ទេ​ ប៉ុន្ដែ​ព្រះជាម្ចាស់​អាច​ធ្វើ​បាន​ ព្រោះ​ព្រះជាម្ចាស់​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»​

28 លោក​ពេត្រុស​ចាប់​ផ្ដើម​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ យើង​បាន​លះ​បង់​អ្វីៗ​ទាំង​អស់​ ហើយ​ដើរ​តាម​លោក»​

29 ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គ្មាន​អ្នក​ណា​ដែល​ព្រម​លះ​បង់​ផ្ទះ​សំបែង​ កូន​ ឪពុក​ម្ដាយ​ បង​ប្អូន​ប្រុស​ស្រី​ ស្រែ​ចម្ការ​ ព្រោះ​យល់​ដល់​ខ្ញុំ​ និង​ដំណឹង​ល្អ​