ម៉ាកុស 10:3-9 KCB

3 ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​លោក​ម៉ូសេ​បង្គាប់​អ្នក​រាល់គ្នា​យ៉ាង​ដូច​ម្ដេច​ខ្លះ?»​

4 ពួកគេ​និយាយ​ថា៖​ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​បុរស​សរសេរ​សំបុត្រ​លែង​លះ​ រួច​លែង​ប្រពន្ធ»​

5 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នោះ​ព្រោះ​តែ​អ្នក​រាល់គ្នា​មាន​ចិត្ដ​រឹង​រូស​ បាន​ជា​លោក​ម៉ូសេ​សរសេរ​បញ្ញត្ដិ​នេះ​សម្រាប់​អ្នក​រាល់គ្នា​

6 តែ​ព្រះជាម្ចាស់​បាន​បង្កើត​ពួកគេ​ជា​ប្រុស​ ជា​ស្រី​ តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​ម៉្លេះ​

7 ដោយ​ហេតុ​នេះ​ បាន​ជា​មនុស្ស​ប្រុស​នឹង​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ ទៅ​រួម​រស់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​

8 អ្នក​ទាំង​ពីរ​នឹង​ត្រលប់​ជា​សាច់​តែ​មួយ​ ដូច្នេះ​ ពួកគេ​មិន​មែន​ពីរ​នាក់​ទៀតទេ​ តែ​ជា​សាច់​តែ​មួយ​វិញ​

9 ដូច្នេះ​ កុំ​ឲ្យ​មនុស្ស​បំបែក​អ្វី​ដែល​ព្រះជាម្ចាស់​បាន​ផ្សំ​ផ្គុំ​ឡើយ»។​