ម៉ាកុស 10:34-40 KCB

34 ហើយ​ពួកគេ​នឹង​ចំអក​ឲ្យ​លោក​ ស្ដោះ​ទឹក​មាត់​ដាក់​លោក​ វាយ​នឹង​ខ្សែ​តី​ រួច​សម្លាប់​លោក​ ប៉ុន្ដែ​បី​ថ្ងៃ​ក្រោយ​ លោក​នឹង​រស់​ឡើង​វិញ»។​

35 លោក​យ៉ូហាន​ និង​លោក​យ៉ាកុប​ ជា​កូន​លោក​សេបេដេ​បាន​មក​រក​ព្រះអង្គ​ និង​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ យើង​ចង់​ឲ្យ​លោក​ធ្វើ​តាម​សំណូម​របស់​យើង»​

36 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?»​

37 ពួកគេ​ឆ្លើយ​ថា៖​ «សូម​ឲ្យ​យើង​បាន​អង្គុយ​ ម្នាក់​នៅ​ខាង​ស្ដាំ​លោក​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​លោក​ នៅ​ក្នុង​សិរី​រុង​រឿង​របស់​លោក​ផង»​

38 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​មិន​ដឹង​ថា​អ្នក​កំពុង​សុំ​អ្វី​ទេ​ តើ​អ្នក​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក​ និង​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ដែរ​ឬ​ទេ?»​

39 ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «យើង​អាច​ទទួល​បាន»​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «អ្នក​នឹង​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក​ ហើយ​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​មែន​

40 ប៉ុន្ដែ​ដែល​អង្គុយ​នៅ​ខាង​ស្ដាំ​ ឬ​ខាង​ឆ្វេង​ខ្ញុំ​ មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ​ គឺ​សម្រាប់​តែ​អ្នក​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ​ទុក​ឲ្យ​ប៉ុណ្ណោះ»​