ម៉ាកុស 10:41-47 KCB

41 ពេល​សាវក​ដប់​នាក់​ទៀត​ឮ​ដូច្នេះ​ ក៏​ចាប់​ផ្ដើម​ទាស់​ចិត្ដ​នឹង​លោក​យ៉ូហាន​ និង​លោក​យ៉ាកុប​

42 ព្រះយេស៊ូ​ហៅ​ពួកគេ​មក​ រួច​មាន​បន្ទូល​ថា៖​ «អ្នក​រាល់គ្នា​ដឹង​ថា​ អ្នក​ដែល​គេ​ចាត់​ទុក​ជា​អ្នក​គ្រប់​គ្រង​លើ​សាសន៍​ដទៃ​ គឺ​ត្រួត​ត្រា​លើ​គេ​ ហើយ​ពួក​អ្នក​ធំ​របស់​គេ​ក៏​ប្រើ​សិទ្ធិ​អំណាច​លើ​គេ​ដែរ​

43 ប៉ុន្ដែ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​វិញ​ មិន​មែន​ដូច្នោះ​ឡើយ​ អ្នក​ណា​ដែល​ចង់​ធ្វើ​ធំ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​អ្នក​រាល់គ្នា​វិញ​

44 ហើយ​អ្នក​ណា​ចង់​ធ្វើ​ជា​ទី​មួយ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​មនុស្ស​គ្រប់​គ្នា​

45 ដ្បិត​សូម្បី​តែ​កូន​មនុស្ស​ ក៏​មិន​បាន​មក​ឲ្យ​គេ​បម្រើ​ដែរ​ ប៉ុន្ដែ​មក​បម្រើ​គេ​វិញ​ ទាំង​ប្រគល់​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ជា​ច្រើន​ផង»។​

46 ពួកគេ​មក​ដល់​ក្រុង​យេរីខូរ​ ហើយ​ពេល​ព្រះអង្គ​ និង​ពួក​សិស្ស​រួម​ជា​មួយ​មនុស្ស​ច្រើន​កុះករ​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​យេរីខូរ​ នោះ​មាន​អ្នក​សុំ​ទាន​ម្នាក់​ ខ្វាក់​ភ្នែក​ ឈ្មោះ​បារទីមេ​ ជា​កូន​ប្រុស​លោក​ទីមេ​កំពុង​តែ​អង្គុយ​នៅ​ចិញ្ចើម​ផ្លូវ​

47 ហើយ​ពេល​ឮ​ថា​ នោះ​ជា​ព្រះយេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​ គាត់​ចាប់​ផ្ដើម​ស្រែក​ឡើង​ថា៖​ «ព្រះយេស៊ូ​ជា​ពូជ​ពង្ស​ដាវីឌ​អើយ!​ សូម​មេត្ដា​ខ្ញុំ​ផង!»​