44 ហើយអ្នកណាចង់ធ្វើជាទីមួយក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាបាវបម្រើមនុស្សគ្រប់គ្នា
45 ដ្បិតសូម្បីតែកូនមនុស្ស ក៏មិនបានមកឲ្យគេបម្រើដែរ ប៉ុន្ដែមកបម្រើគេវិញ ទាំងប្រគល់ជីវិតខ្លួនទុកជាថ្លៃលោះសម្រាប់មនុស្សជាច្រើនផង»។
46 ពួកគេមកដល់ក្រុងយេរីខូរ ហើយពេលព្រះអង្គ និងពួកសិស្សរួមជាមួយមនុស្សច្រើនកុះករកំពុងធ្វើដំណើរចេញពីក្រុងយេរីខូរ នោះមានអ្នកសុំទានម្នាក់ ខ្វាក់ភ្នែក ឈ្មោះបារទីមេ ជាកូនប្រុសលោកទីមេកំពុងតែអង្គុយនៅចិញ្ចើមផ្លូវ
47 ហើយពេលឮថា នោះជាព្រះយេស៊ូអ្នកក្រុងណាសារ៉ែត គាត់ចាប់ផ្ដើមស្រែកឡើងថា៖ «ព្រះយេស៊ូជាពូជពង្សដាវីឌអើយ! សូមមេត្ដាខ្ញុំផង!»
48 មនុស្សជាច្រើនបានបន្ទោសឲ្យគាត់នៅស្ងៀម ប៉ុន្ដែគាត់ស្រែកកាន់តែខ្លាំងឡើងៗថា៖ «ព្រះយេស៊ូ ជាពូជពង្សដាវីឌអើយ! សូមមេត្ដាខ្ញុំផង!»
49 ព្រះយេស៊ូក៏ឈប់ និងមានបន្ទូលថា៖ «ចូរហៅគាត់មក» គេក៏ហៅបុរសខ្វាក់នោះ ទាំងនិយាយទៅគាត់ថា៖ «ចូរអរសប្បាយ ហើយក្រោកឈរឡើង លោកហៅអ្នកហើយ»
50 គាត់ក៏បោះអាវគាត់ចោល លោតឡើង ហើយក៏មកឯព្រះយេស៊ូ