ម៉ាកុស 10:49-52 KCB

49 ព្រះយេស៊ូ​ក៏​ឈប់​ និង​មាន​បន្ទូល​ថា៖​ «ចូរ​ហៅ​គាត់​មក»​ គេ​ក៏​ហៅ​បុរស​ខ្វាក់​នោះ​ ទាំង​និយាយ​ទៅ​គាត់​ថា៖​ «ចូរ​អរ​សប្បាយ​ ហើយ​ក្រោក​ឈរ​ឡើង​ លោក​ហៅ​អ្នក​ហើយ»​

50 គាត់​ក៏​បោះ​អាវ​គាត់​ចោល​ លោត​ឡើង​ ហើយ​ក៏​មក​ឯ​ព្រះយេស៊ូ​

51 ព្រះយេស៊ូ​ក៏​មាន​បន្ទូល​តប​ទៅ​គាត់​ថា៖​ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?»​ បុរស​ខ្វាក់​នោះ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​អើយ!​ សូម​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​មើល​ឃើញ​ផង»​

52 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​ចុះ​ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ»​ ស្រាប់​តែ​ភ្លាម​នោះ​ គាត់​ក៏​មើល​ឃើញ​ ហើយ​ដើរ​តាម​ព្រះអង្គ​នៅ​តាម​ផ្លូវ។​