8 អ្នកទាំងពីរនឹងត្រលប់ជាសាច់តែមួយ ដូច្នេះ ពួកគេមិនមែនពីរនាក់ទៀតទេ តែជាសាច់តែមួយវិញ
9 ដូច្នេះ កុំឲ្យមនុស្សបំបែកអ្វីដែលព្រះជាម្ចាស់បានផ្សំផ្គុំឡើយ»។
10 ពេលទៅដល់ផ្ទះ ពួកសិស្សទូលសួរព្រះអង្គម្ដងទៀតអំពីសេចក្ដីនេះ
11 ព្រះអង្គមានបន្ទូលទៅគេថា៖ «អ្នកណាលែងប្រពន្ធខ្លួន រួចរៀបការនឹងស្ដ្រីម្នាក់ទៀត នោះផិតក្បត់នឹងប្រពន្ធហើយ
12 រីឯប្រពន្ធលែងប្ដីខ្លួន រួចរៀបការនឹងបុរសម្នាក់ទៀត នោះនាងផិតក្បត់ហើយ»។
13 មានមនុស្សនាំក្មេងៗមកឯព្រះអង្គ ដើម្បីឲ្យព្រះអង្គពាល់ក្មេងៗទាំងនោះ តែពួកសិស្សបានស្ដីបន្ទោសពួកគេ
14 កាលទតឃើញដូច្នេះ ព្រះយេស៊ូទាស់ចិត្ដយ៉ាងខ្លាំង ក៏មានបន្ទូលទៅពួកគេថា៖ «កុំឃាត់ពួកគេអី ចូរឲ្យក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរព្រះជាម្ចាស់ជារបស់មនុស្សដូចជាក្មេងៗទាំងនេះ