ម៉ាកុស 11:1-4 KCB

1 ពេល​ពួកគេ​មក​ជិត​ដល់​ក្រុង​យេរូសាឡិម​ នៅ​ត្រង់​ក្រុង​បេតផាសេ​ និង​ក្រុង​បេថានី​ក្បែរ​ភ្នំ​ដើម​អូលីវ​ ព្រះអង្គ​ក៏​ចាត់​សិស្ស​ព្រះអង្គ​ពីរ​នាក់​

2 ទាំង​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទៅ​ក្នុង​ភូមិ​នៅ​ទល់​មុខ​អ្នក​ ពេល​ចូល​ទៅ​ដល់​ក្នុង​ភូមិ​ភ្លាម​ អ្នក​នឹង​ឃើញ​កូន​លា​មួយ​ក្បាល​ដែល​គេ​ចង​ទុក​ មិន​ទាន់​មាន​មនុស្ស​ណា​ជិះ​នៅ​ឡើយ​ ចូរ​ស្រាយ​វា​ ហើយ​ដឹក​វា​មក​

3 ប្រសិន​បើ​អ្នក​ណា​និយាយ​មក​អ្នក​ថា​ ហេតុ​អ្វី​ធ្វើ​ដូច្នេះ?​ ចូរ​ប្រាប់​គេ​ថា​ ព្រះអម្ចាស់​ត្រូវ​ការ​វា​ ហើយ​ព្រះអង្គ​នឹង​បញ្ជូន​វា​មក​ទី​នេះ​វិញ​ភ្លាម»​

4 ពួកគេ​ក៏​ចេញ​ទៅ​ ហើយ​បាន​ឃើញ​កូន​លា​មួយ​ក្បាល​ ដែល​គេ​ចង​ទៅ​នឹង​ទ្វារ​នៅ​តាម​ផ្លូវ​ រួច​ពួកគេ​ក៏​ស្រាយ​វា​