1 ពេលពួកគេមកជិតដល់ក្រុងយេរូសាឡិម នៅត្រង់ក្រុងបេតផាសេ និងក្រុងបេថានីក្បែរភ្នំដើមអូលីវ ព្រះអង្គក៏ចាត់សិស្សព្រះអង្គពីរនាក់
2 ទាំងមានបន្ទូលទៅពួកគេថា៖ «ចូរទៅក្នុងភូមិនៅទល់មុខអ្នក ពេលចូលទៅដល់ក្នុងភូមិភ្លាម អ្នកនឹងឃើញកូនលាមួយក្បាលដែលគេចងទុក មិនទាន់មានមនុស្សណាជិះនៅឡើយ ចូរស្រាយវា ហើយដឹកវាមក
3 ប្រសិនបើអ្នកណានិយាយមកអ្នកថា ហេតុអ្វីធ្វើដូច្នេះ? ចូរប្រាប់គេថា ព្រះអម្ចាស់ត្រូវការវា ហើយព្រះអង្គនឹងបញ្ជូនវាមកទីនេះវិញភ្លាម»
4 ពួកគេក៏ចេញទៅ ហើយបានឃើញកូនលាមួយក្បាល ដែលគេចងទៅនឹងទ្វារនៅតាមផ្លូវ រួចពួកគេក៏ស្រាយវា
5 អ្នកខ្លះឈរនៅទីនោះ និយាយទៅពួកគេថា៖ «អ្នកស្រាយកូនលានេះធ្វើអ្វី?»
6 អ្នកទាំងពីរបានឆ្លើយទៅពួកគេ ដូចដែលព្រះយេស៊ូបានប្រាប់ ហើយពួកគេក៏អនុញ្ញាតឲ្យ