ម៉ាកុស 11:18-24 KCB

18 កាល​សម្ដេច​សង្ឃ​ និង​គ្រូ​វិន័យ​បាន​ឮ​ដូច្នេះ​ ពួកគេ​ក៏​រក​មធ្យោបាយ​សម្លាប់​ព្រះអង្គ​ តែ​ពួកគេ​ខ្លាច​ ព្រោះ​បណ្ដាជន​ទាំង​អស់​កំពុង​តែ​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​អំពី​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​

19 ហើយ​នៅ​ល្ងាច​នោះ​ ព្រះអង្គ​បាន​ចាក​ចេញ​ទៅ​ក្រៅ​ក្រុង។​

20 លុះ​ព្រលឹម​ឡើង​ កាល​ពួកគេ​ទៅ​ជិត​ដើម​ល្វា​ ក៏​ឃើញ​វា​ក្រៀម​ស្វិត​រហូត​ដល់​ឫស​

21 កាល​លោក​ពេត្រុស​នឹក​ចាំ​ ក៏​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ មើល​ចុះ​ ដើម​ល្វា​ដែល​លោក​ដាក់​បណ្ដាសា​នោះ​ ក្រៀម​ស្វិត​ទៅ​ហើយ»​

22 ព្រះយេស៊ូ​មាន​បន្ទូល​តប​ទៅ​ពួកគេ​ថា៖​ «ចូរ​មាន​ជំនឿ​លើ​ព្រះជាម្ចាស់​ចុះ​

23 ​ខ្ញុំ​ប្រាប់អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា​ អ្នកណា​ក៏​ដោយ​ដែល​និយាយ​ទៅ​ភ្នំ​នេះ​ថា​ ចូរ​រើ​ ហើយ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ទៅ​ ដោយ​គ្មាន​ចិត្ដ​សង្ស័យ​ តែ​ជឿ​ថា​អ្វី​ដែល​គាត់​និយាយ​នឹង​កើត​ឡើង​មែន​ នោះ​នឹង​បាន​សម្រេច​ដល់​គាត់​

24 ដូច្នេះ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្វីៗ​ដែល​អ្នក​រាល់គ្នា​អធិស្ឋាន​សុំ​ ទាំង​ជឿ​ថា​ នឹង​ទទួល​បាន​ នឹងបាន​សម្រេច​ដល់​អ្នក​រាល់គ្នា​