30 តើពិធីជ្រមុជរបស់លោកយ៉ូហានមកពីស្ថានសួគ៌ ឬក៏មកពីមនុស្ស? សូមឆ្លើយប្រាប់ខ្ញុំផង»
31 ពួកគេក៏ពិគ្រោះគ្នាថា៖ «ប្រសិនបើយើងឆ្លើយថា មកពីស្ថានសួគ៌ នោះគាត់នឹងនិយាយថា ចុះហេតុអ្វីបានជាពួកលោកមិនជឿលោកយ៉ូហាន?
32 តើយើងគួរនិយាយថា មកពីមនុស្សឬ?» (ពួកគេខ្លាចពួកបណ្ដាជន ព្រោះមនុស្សគ្រប់គ្នារាប់លោកយ៉ូហានថាជាអ្នកនាំព្រះបន្ទូលពិតប្រាកដ)
33 ដូច្នេះ ពួកគេក៏ឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ» ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំក៏មិនប្រាប់ពួកលោកដែរថា ខ្ញុំធ្វើការទាំងនេះដោយសារសិទ្ធិអំណាចអ្វី»។