ម៉ាកុស 11:9-15 KCB

9 អ្នក​ដើរ​នាំ​មុខ​ និង​អ្នក​ដើរ​តាម​ក្រោយ​បាន​ស្រែក​ឡើង​ថា៖​ «ហូសាណា!​ សូម​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​នាម​ព្រះអម្ចាស់​

10 សូម​ថ្វាយ​ព្រះ​ពរ​ដល់​នគរ​ហ្លួង​ដាវីឌ​ ជា​ឪពុក​របស់​យើង​ដែល​នឹង​មក​ដល់​ ហូសាណា!​ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត»។​

11 ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​ និង​ព្រះ​វិហារ​ ពេល​មើល​សព្វ​កន្លែង​ហើយ​ ព្រះអង្គ​ក៏​ទៅ​ក្រុង​បេថានី​ជា​មួយ​សាវក​ទាំង​ដប់​ពីរ​ ព្រោះ​ល្ងាច​ណាស់​ហើយ។​

12 លុះ​ថ្ងៃ​បន្ទាប់​ ពេល​ពួកគេ​ចាក​ចេញ​ពី​ក្រុង​បេថានី​ ព្រះអង្គ​ក៏​ឃ្លាន​

13 កាល​បាន​ឃើញ​ដើម​ល្វា​មាន​ស្លឹក​ពី​ចម្ងាយ​ ព្រះអង្គ​ក៏​ទៅ​មើល​ ក្រែង​លោ​រក​បាន​ផ្លែ​ខ្លះ​នៅ​លើ​ដើម​នោះ​ តែ​ពេល​មក​ដល់​ ព្រះអង្គ​ឃើញ​ថា​ ក្រៅ​ពី​ស្លឹក​ គ្មាន​អ្វី​សោះ​ ព្រោះ​មិន​ទាន់​ដល់​រដូវ​ល្វា​នៅ​ឡើយ​

14 ព្រះអង្គ​មាន​បន្ទូល​ទៅ​ដើម​ល្វា​ថា៖​ «ដរាប​ត​ទៅ ​គ្មាន​អ្នក​ណា​បរិភោគ​ផ្លែ​របស់​ឯង​ទៀត​ទេ»​ ហើយ​ពួក​សិស្ស​ព្រះអង្គ​ក៏​បាន​ស្ដាប់​ឮ​ដែរ។​

15 ពួកគេ​មក​ដល់​ក្រុង​យេរូសាឡិម​ រួច​ក៏​ចូល​ទៅ​ក្នុង​ព្រះវិហារ​ ព្រះអង្គ​ចាប់​ផ្ដើម​បណ្ដេញ​មនុស្ស​កំពុង​លក់​ដូរ​នៅ​ក្នុង​ព្រះវិហារ​ ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នក​ដូរ​លុយ​ និង​កៅ​អី​ពួក​អ្នក​លក់​សត្វ​ព្រាប​