1 ព្រះអង្គចាប់ផ្ដើមមានបន្ទូលទៅពួកគេ ជារឿងប្រៀបប្រដូចថា៖ «មានបុរសម្នាក់ធ្វើចម្ការទំពាំងបាយជូរមួយ ក៏ព័ទ្ធរបងជុំវិញ ជីកកន្លែងបញ្ជាន់ផ្លែ សង់ប៉មមួយ រួចប្រវាស់ឲ្យពួកអ្នកចម្ការ ហើយក៏ចេញដំណើរទៅ
2 លុះដល់រដូវប្រមូលផល គាត់ក៏ចាត់បាវបម្រើម្នាក់ឲ្យទៅឯពួកអ្នកចម្ការ ដើម្បីទទួលយកផលពីចម្ការទំពាំងបាយជូរពីពួកគេ
3 ប៉ុន្ដែពួកគេបានចាប់បាវបម្រើនោះវាយ ហើយបណ្ដេញឲ្យទៅវិញទាំងដៃទទេ
4 ហើយគាត់ក៏ចាត់បាវបម្រើម្នាក់ទៀតឲ្យទៅឯពួកគេម្ដងទៀត តែពួកគេបានវាយក្បាលបាវនោះទាំងប្រមាថទៀតផង