2 លុះដល់រដូវប្រមូលផល គាត់ក៏ចាត់បាវបម្រើម្នាក់ឲ្យទៅឯពួកអ្នកចម្ការ ដើម្បីទទួលយកផលពីចម្ការទំពាំងបាយជូរពីពួកគេ
3 ប៉ុន្ដែពួកគេបានចាប់បាវបម្រើនោះវាយ ហើយបណ្ដេញឲ្យទៅវិញទាំងដៃទទេ
4 ហើយគាត់ក៏ចាត់បាវបម្រើម្នាក់ទៀតឲ្យទៅឯពួកគេម្ដងទៀត តែពួកគេបានវាយក្បាលបាវនោះទាំងប្រមាថទៀតផង
5 គាត់ចាត់ម្នាក់ទៀតឲ្យទៅ ប៉ុន្ដែពួកគេបានសម្លាប់អ្នកនោះ ហើយបាវបម្រើផ្សេងទៀតជាច្រើន ខ្លះត្រូវគេវាយដំ និងខ្លះទៀតត្រូវគេសម្លាប់
6 គាត់នៅមានកូនប្រុសជាទីស្រឡាញ់ម្នាក់ទៀត នៅទីបំផុត គាត់ក៏ចាត់កូននោះឲ្យទៅឯពួកគេដោយនិយាយថា ពួកគេនឹងគោរពកូនប្រុសរបស់ខ្ញុំ
7 ប៉ុន្ដែអ្នកចម្ការទាំងនោះបាននិយាយគ្នាថា ម្នាក់នេះជាអ្នកស្នងមរតក ចូរយើងសម្លាប់វាចោលទៅ នោះមរតកទាំងអស់នឹងត្រលប់ជារបស់យើងហើយ
8 រួចពួកគេក៏ចាប់គាត់សម្លាប់ ហើយបោះទៅក្រៅចម្ការទំពាំងបាយជូរ។