ម៉ាកុស 12:26-32 KCB

26 តើ​អ្នក​រាល់គ្នា​មិន​បាន​អាន​អំពី​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​ នៅ​ក្នុង​គម្ពីរ​លោក​ម៉ូសេ​ទេ​ឬ​អី​ គឺ​នៅ​ត្រង់​គុម្ព​បន្លា​ដែល​ព្រះជាម្ចាស់​មាន​បន្ទូល​ទៅ​លោក​ថា​ យើង​ជា​ព្រះ​របស់​អ័ប្រាហាំ​ ជា​ព្រះ​របស់​អ៊ីសាក​ និង​ជា​ព្រះ​របស់​យ៉ាកុប?​

27 ព្រះអង្គ​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ​ ប៉ុន្ដែ​ជា​ព្រះរបស់​មនុស្ស​រស់​ អ្នក​រាល់គ្នា​យល់​ច្រឡំ​ធំ​ណាស់»។​

28 គ្រូ​វិន័យ​ម្នាក់​បាន​ចូល​មក​ជិត​ និង​ឮ​ពួកគេ​ជជែក​គ្នា​ ហើយ​ដឹង​ថា​ព្រះអង្គ​ឆ្លើយ​នឹង​ពួកគេ​បាន​ល្អ​ ក៏​សួរ​ព្រះអង្គ​ថា៖​ «តើ​នៅ​ក្នុង​ចំណោម​បញ្ញត្ដិ​ទាំង​អស់​បញ្ញត្ដិ​ទី​មួយ​គឺ​អ្វី?»​

29 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «បញ្ញត្ដិ​ទី​មួយ​គឺ​ ចូរ​ស្ដាប់​ចុះ​អ៊ីស្រាអែល​អើយ​ ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ ជា​ព្រះ​អម្ចាស់​តែ​មួយ​គត់​

30 អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​ អស់​ពី​គំនិត​ អស់​ពី​ព្រលឹង ​និង​អស់​ពី​កម្លាំង​អ្នក​

31 រីឯ​បញ្ញត្ដិ​ទី​ពីរ​គឺ​ អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ឲ្យ​ដូច​ជា​ខ្លួន​អ្នក​ គ្មាន​បញ្ញត្ដិណា​ធំជាង​បញ្ញត្ដិ​ទាំងពីរ​នេះ​ទៀត​ទេ»​

32 គ្រូ​វិន័យ​នោះ​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ ជា​ការ​ពិត​ និង​ត្រឹម​ត្រូវ​ណាស់​ ដែល​លោក​និយាយ​ថា​ ព្រះជាម្ចាស់​មាន​តែ​មួយ​អង្គ​គត់​ ហើយ​គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ព្រះអង្គ​ឡើយ​