ម៉ាកុស 12:3-9 KCB

3 ប៉ុន្ដែ​ពួកគេ​បាន​ចាប់​បាវ​បម្រើ​នោះ​វាយ​ ហើយ​បណ្ដេញ​ឲ្យ​ទៅ​វិញ​ទាំង​ដៃ​ទទេ​

4 ហើយ​គាត់​ក៏​ចាត់​បាវ​បម្រើ​ម្នាក់​ទៀត​ឲ្យ​ទៅ​ឯ​ពួកគេ​ម្ដង​ទៀត​ តែ​ពួកគេ​បាន​វាយ​ក្បាល​បាវ​នោះ​ទាំង​ប្រមាថ​ទៀត​ផង​

5 គាត់​ចាត់​ម្នាក់​ទៀត​ឲ្យ​ទៅ​ ប៉ុន្ដែ​ពួកគេ​បាន​សម្លាប់​អ្នក​នោះ​ ហើយ​បាវ​បម្រើ​ផ្សេង​ទៀត​ជា​ច្រើន​ ខ្លះ​ត្រូវ​គេ​វាយ​ដំ​ និង​ខ្លះ​ទៀត​ត្រូវ​គេ​សម្លាប់​

6 គាត់​នៅ​មាន​កូន​ប្រុស​ជា​ទី​ស្រឡាញ់​ម្នាក់​ទៀត​ នៅ​ទី​បំផុត​ គាត់​ក៏​ចាត់​កូន​នោះ​ឲ្យ​ទៅ​ឯ​ពួកគេ​ដោយ​និយាយ​ថា​ ពួកគេ​នឹង​គោរព​កូន​ប្រុស​របស់​ខ្ញុំ​

7 ប៉ុន្ដែ​អ្នក​ចម្ការ​ទាំង​នោះ​បាន​និយាយ​គ្នា​ថា​ ម្នាក់​នេះ​ជា​អ្នក​ស្នង​មរតក​ ចូរ​យើង​សម្លាប់​វា​ចោល​ទៅ​ នោះ​មរតក​ទាំង​អស់​នឹង​ត្រលប់​ជា​របស់​យើង​ហើយ​

8 រួច​ពួកគេ​ក៏​ចាប់​គាត់​សម្លាប់​ ហើយ​បោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង​បាយ​ជូរ។​

9 ដូច្នេះ​ តើ​ម្ចាស់​ចម្ការ​ទំពាំង​បាយ​ជូរ​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច?​ គាត់​នឹង​មក​សម្លាប់​ពួក​អ្នក​ចម្ការ​ ហើយ​ប្រគល់​ចម្ការ​នោះ​ឲ្យ​ទៅ​អ្នក​ផ្សេង​ទៀត។​