ម៉ាកុស 12:30-36 KCB

30 អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​ អស់​ពី​គំនិត​ អស់​ពី​ព្រលឹង ​និង​អស់​ពី​កម្លាំង​អ្នក​

31 រីឯ​បញ្ញត្ដិ​ទី​ពីរ​គឺ​ អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ឲ្យ​ដូច​ជា​ខ្លួន​អ្នក​ គ្មាន​បញ្ញត្ដិណា​ធំជាង​បញ្ញត្ដិ​ទាំងពីរ​នេះ​ទៀត​ទេ»​

32 គ្រូ​វិន័យ​នោះ​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ ជា​ការ​ពិត​ និង​ត្រឹម​ត្រូវ​ណាស់​ ដែល​លោក​និយាយ​ថា​ ព្រះជាម្ចាស់​មាន​តែ​មួយ​អង្គ​គត់​ ហើយ​គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ព្រះអង្គ​ឡើយ​

33 ហើយ​ឲ្យ​ស្រឡាញ់​ព្រះអង្គ​អស់​ពី​ចិត្ដ​ អស់​ពី​ប្រាជ្ញា​ អស់​ពី​ព្រលឹង​ និង​អស់​ពី​កម្លាំង​ និង​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ឲ្យ​ដូច​ជា​ខ្លួន​ឯង​នោះ​ ប្រសើរ​ជាង​តង្វាយ​ដុត​ និង​យញ្ញ​បូជា​ទាំង​អស់​ទៅ​ទៀត»។​

34 កាល​ព្រះយេស៊ូ​ឃើញ​គាត់​ឆ្លើយ​យ៉ាង​ឈ្លាស​វៃ​ដូច្នេះ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​នៅ​មិន​ឆ្ងាយ​ពី​នគរ​ព្រះជាម្ចាស់​ទេ»​ រួច​គ្មាន​នរណា​ហ៊ាន​សួរ​សំណួរ​ព្រះអង្គ​ទៀត​ទេ។​

35 ព្រះយេស៊ូ​មាន​បន្ទូល​នៅ​ពេល​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​ថា៖​ «តើ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​គ្រូ​វិន័យ​និយាយ​ថា​ ព្រះគ្រិស្ដ​ជា​ពូជ​ពង្ស​ដាវីឌ​ដូច្នេះ?​

36 ព្រោះ​ដាវីឌ​ផ្ទាល់​បាន​និយាយ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ថា​ ព្រះអម្ចាស់​បាន​មាន​បន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​នៅ​ក្រោម​ជើង​របស់​អ្នក​