ម៉ាកុស 13:1-5 KCB

1 ពេល​ព្រះអង្គ​យាង​ចេញ​ពី​ព្រះ​វិហារ​មក​ សិស្ស​ព្រះអង្គ​ម្នាក់​បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ មើល​ហ្ន៎​ ថ្ម​ និង​អគារ​នោះ​ធំ​អស្ចារ្យ​ណាស់!»​

2 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​សិស្ស​នោះ​ថា៖​ «តើ​អ្នក​ឃើញ​អគារ​ធំៗ​ទាំង​នោះ​ដែរ​ឬ​ទេ?​ ថ្ម​ដែល​ត្រួត​លើ​គ្នា​នៅទី​នោះ​ទាំង​អស់​នឹង​ត្រូវ​រើ​ចោល​គ្មាន​សល់​ឡើយ»​

3 កាល​ព្រះអង្គ​អង្គុយ​នៅ​លើ​ភ្នំ​ដើម​អូលីវ​ទល់​មុខ​ព្រះ​វិហារ​ លោក​ពេត្រុស​ លោក​យ៉ាកុប​ លោក​យ៉ូហាន​ និង​លោក​អនទ្រេ​បាន​សួរ​ព្រះអង្គ​ដោយ​ឡែក​ថា៖​

4 «សូម​ប្រាប់​យើង​ខ្ញុំ​ផង​ តើ​ការ​ទាំង​នេះនឹង​កើត​ឡើង​នៅ​ពេល​ណា​ ហើយ​មាន​ទី​សំគាល់​អ្វី​ខ្លះ​នៅ​ពេល​ដែល​ការ​ទាំង​នេះ​បម្រុង​នឹង​បាន​សម្រេច?»​

5 ព្រះយេស៊ូ​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ប្រយ័ត្ន​ កុំ​ឲ្យ​អ្នក​ណា​បោក​បញ្ឆោត​អ្នក​រាល់គ្នា​ឡើយ​