ម៉ាកុស 13:26-32 KCB

26 បន្ទាប់​មក​ ពួកគេ​នឹង​ឃើញ​កូន​មនុស្ស​មក​នៅលើ​ពពក​ ប្រកប​ដោយ​អំណាច​ និង​សិរី​រុង​រឿង​ដ៏​អស្ចារ្យ​

27 នៅ​ពេល​នោះ​ លោក​នឹង​ចាត់ពួក​ទេវតា​ឲ្យ​ប្រមូល​អ្នក​ដែល​លោក​ជ្រើស​រើស​ទាំង​បួន​ទិស​ គឺ​ពី​ចុង​បំផុត​នៃ​ផែន​ដី​រហូត​ដល់​ជើង​មេឃ​

28 ហើយ​ចូរ​រៀន​ពី​រឿង​ប្រៀប​ប្រដូច​អំពី​ដើម​ល្វា​ចុះ​ កាល​ណា​មែក​វា​ទន់​ ស្លឹក​វា​លាស់​ឡើង​ នោះ​អ្នក​រាល់គ្នា​ដឹង​ថា​រដូវ​ក្ដៅ​ជិត​មក​ដល់​ហើយ​

29 ដូច្នេះ​ ពេល​អ្នក​រាល់គ្នា​ឃើញ​ហេតុ​ការណ៍​ទាំង​នោះ​កើត​ឡើង​ នោះ​អ្នក​រាល់គ្នា​ដឹង​ថា​ ពេល​វេលា​កាន់​តែ​កៀក​បំផុត​ហើយ​

30 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ មនុស្ស​ជំនាន់​នេះ​នឹង​មិន​ស្លាប់​អស់​ឡើយ​ លុះ​ត្រា​តែហេតុ​ការណ៍​ទាំង​អស់​នេះ​កើត​ឡើង​សិន​

31 ផ្ទៃ​មេឃ​ និង​ផែន​ដី​នឹង​រលាយ​បាត់​ទៅ​ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​រលាយ​បាត់​សោះ​ឡើយ​

32 ឯ​ពេល​វេលា​ និង​ថ្ងៃ​កំណត់​ ក្រៅ​ពី​ព្រះវរ​បិតា​ គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ឡើយ​ សូម្បី​តែ​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​ ឬ​កូន​មនុស្ស។​