ម៉ាកុស 14:15-21 KCB

15 គាត់​នឹង​បង្ហាញ​ដល់​អ្នក​រាល់គ្នា​នូវ​បន្ទប់​ដ៏​ធំ​មួយ​នៅ​ជាន់​លើ​ដែល​រៀប​ជា​ស្រេច​ ចូរ​រៀប​ចំ​សម្រាប់​ពួក​យើង​នៅ​ទី​នោះ​ចុះ»។​

16 សិស្ស​ទាំង​ពីរ​នាក់​នោះ​ក៏​ចេញ​ទៅ​ ហើយ​ពេល​ចូល​ដល់​ក្នុង​ក្រុង​ ពួកគេ​ឃើញ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ប្រាប់​ ដូច្នេះ​ ពួកគេ​ក៏​រៀប​ចំ​ពិធី​បុណ្យ​រំលង​

17 លុះ​ដល់​ពេល​ល្ងាច​ ព្រះអង្គ​ក៏​មក​ជាមួយ​នឹង​សាវក​ទាំង​ដប់​ពីរ។​

18 ពេល​ពួកគេ​កំពុង​អង្គុយ​បរិភោគ​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ​ អ្នក​នោះ​កំពុង​បរិភោគ​ជាមួយ​ខ្ញុំ​ដែរ»​

19 ពួកគេ​ចាប់​ផ្ដើម​កើត​ទុក្ខ​ ហើយ​សួរ​ព្រះអង្គ​ម្ដង​ម្នាក់ៗ​ថា៖​ «មិន​មែន​ខ្ញុំ​ទេ​ មែន​ទេ?»​

20 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គឺ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ​ អ្នក​នោះ​កំពុង​ជ្រលក់​ក្នុង​ចាន​ជាមួយ​ខ្ញុំ​ដែរ​

21 ដ្បិត​កូន​មនុស្ស​ត្រូវ​ទៅ​ដូច​មាន​ចែង​អំពី​លោក​មែន​ ប៉ុន្ដែ​វេទនា​ដល់​អ្នក​ដែល​បាន​ក្បត់​កូន​មនុស្ស​ ហើយ​ជា​ការ​ប្រសើរ​ជាង​ ប្រសិន​បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ»​