16 សិស្សទាំងពីរនាក់នោះក៏ចេញទៅ ហើយពេលចូលដល់ក្នុងក្រុង ពួកគេឃើញដូចដែលព្រះអង្គបានមានបន្ទូលប្រាប់ ដូច្នេះ ពួកគេក៏រៀបចំពិធីបុណ្យរំលង
17 លុះដល់ពេលល្ងាច ព្រះអង្គក៏មកជាមួយនឹងសាវកទាំងដប់ពីរ។
18 ពេលពួកគេកំពុងអង្គុយបរិភោគ ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ អ្នកនោះកំពុងបរិភោគជាមួយខ្ញុំដែរ»
19 ពួកគេចាប់ផ្ដើមកើតទុក្ខ ហើយសួរព្រះអង្គម្ដងម្នាក់ៗថា៖ «មិនមែនខ្ញុំទេ មែនទេ?»
20 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គឺម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ អ្នកនោះកំពុងជ្រលក់ក្នុងចានជាមួយខ្ញុំដែរ
21 ដ្បិតកូនមនុស្សត្រូវទៅដូចមានចែងអំពីលោកមែន ប៉ុន្ដែវេទនាដល់អ្នកដែលបានក្បត់កូនមនុស្ស ហើយជាការប្រសើរជាង ប្រសិនបើអ្នកនោះមិនបានកើតមកទេ»
22 កាលពួកគេកំពុងបរិភោគ នោះព្រះអង្គយកនំប៉័ងមកឲ្យពរ ហើយកាច់ចែកឲ្យពួកគេ ទាំងមានបន្ទូលថា៖ «ចូរទទួលចុះ នេះជារូបកាយរបស់ខ្ញុំ»