ម៉ាកុស 14:29-35 KCB

29 ពេល​នោះ​ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖​ «ទោះ​មនុស្ស​គ្រប់​គ្នា​ជំពប់​ដួល​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​ជំពប់​ដួល​ឡើយ»​

30 ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​នៅ​ថ្ងៃ​នេះ​ថា​ គឺ​នៅ​យប់​នេះ​ មុន​មាន់​រងាវ​ពីរ​ដង​ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»​

31 ប៉ុន្ដែ​គាត់​ប្រកែក​យ៉ាង​ដាច់​ខាត​ថា៖​ «ទោះ​បើ​ខ្ញុំ​ត្រូវ​ស្លាប់​ជាមួយ​នឹង​លោក​ក៏​ដោយ​ ក៏​ខ្ញុំ​នឹង​មិន​បដិសេធ​ជា​ដាច់​ខាត​ថា​ខ្ញុំ​មិន​ស្គាល់​លោក​នោះ​ដែរ»​ រីឯ​ពួកគេ​ទាំងអស់​ក៏​និយាយ​ដូច​លោក​ពេត្រុស​ដែរ។​

32 បន្ទាប់​មក​ ពួកគេ​ក៏​មក​ដល់​កន្លែង​មួយ​ដែល​ឈ្មោះ​ថា​ សួន​គែតសេម៉ានី​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «ចូរ​អង្គុយ​នៅ​ទីនេះ​ចុះ​ ពេល​ខ្ញុំ​កំពុង​អធិស្ឋាន»​

33 ព្រះអង្គ​ក៏​យក​លោក​ពេត្រុស​ លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ទៅ​ជាមួយ​ ហើយ​ព្រះអង្គ​ចាប់​ផ្ដើម​តាន​តឹង​ និង​ពិបាក​ចិត្ដ​យ៉ាង​ខ្លាំង​

34 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ព្រួយ​ចិត្ដ​ស្ទើរ​ស្លាប់​ទៅ​ហើយ​ ចូរ​នៅ​ទីនេះ​ ហើយ​ប្រុង​ស្មារតី»​

35 កាល​ព្រះអង្គ​យាង​ទៅ​មុខ​បាន​បន្ដិច​ ក៏​ទម្លាក់​ខ្លួន​ក្រាប​លើ​ដី​ ហើយ​អធិស្ឋាន​ថា​ ប្រសិន​បើ​អាច​ សូម​ឲ្យ​ពេល​វេលា​នោះ​រំលង​ផុត​ពី​ព្រះអង្គ​ទៅ​