35 កាលព្រះអង្គយាងទៅមុខបានបន្ដិច ក៏ទម្លាក់ខ្លួនក្រាបលើដី ហើយអធិស្ឋានថា ប្រសិនបើអាច សូមឲ្យពេលវេលានោះរំលងផុតពីព្រះអង្គទៅ
36 គឺព្រះអង្គមានបន្ទូលថា៖ «អ័ប្បា ព្រះវរបិតាអើយ! ព្រះអង្គអាចធ្វើគ្រប់ការទាំងអស់បាន សូមដកពែងនេះចេញពីខ្ញុំ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំឡើយ គឺតាមបំណងរបស់ព្រះអង្គវិញ»
37 រួចព្រះអង្គត្រលប់មកវិញ ក៏ឃើញពួកគេដេកលក់អស់ ព្រះអង្គមានបន្ទូលទៅលោកពេត្រុសថា៖ «ស៊ីម៉ូនអើយ! តើអ្នកដេកលក់ដែរឬ? តើអ្នកទ្រាំមិនដេកតែមួយម៉ោង មិនបានទេឬ?
38 ចូរប្រុងស្មារតីឡើង ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន ប៉ុន្ដែរូបកាយខ្សោយទេ»
39 ព្រះអង្គក៏ចេញទៅម្ដងទៀត និងបានអធិស្ឋានតាមពាក្យដដែលដូចព្រះអង្គមានបន្ទូលពីមុន
40 ពេលព្រះអង្គយាងមកវិញ ក៏ឃើញពួកគេដេកលក់ទៀត ព្រោះពួកគេងងុយបើកភ្នែកមិនរួច ហើយគេមិនដឹងថា គួរឆ្លើយនឹងព្រះអង្គយ៉ាងដូចម្ដេចឡើយ
41 កាលព្រះអង្គយាងមកជាលើកទីបី ក៏មានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នានៅដេក និងសម្រាកដល់ពេលណាទៀត? ល្មមហើយ មើល៍ ពេលកំណត់មកដល់ហើយ កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃពួកមនុស្សបាប