ម៉ាកុស 14:36-42 KCB

36 គឺ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «អ័ប្បា​ ព្រះ​វរ​បិតាអើយ!​ ព្រះអង្គ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន​ សូម​ដក​ពែង​នេះ​ចេញ​ពី​ខ្ញុំ​ ប៉ុន្ដែ​កុំ​តាម​បំណង​របស់​ខ្ញុំ​ឡើយ​ គឺ​តាម​បំណង​របស់​ព្រះអង្គ​វិញ»​

37 រួច​ព្រះអង្គ​ត្រលប់​មក​វិញ​ ក៏​ឃើញ​ពួកគេ​ដេក​លក់​អស់​ ព្រះអង្គ​មាន​បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖​ «ស៊ីម៉ូន​អើយ!​ តើ​អ្នក​ដេក​លក់​ដែរ​ឬ?​ តើ​អ្នក​ទ្រាំ​មិន​ដេក​តែ​មួយ​ម៉ោង​ មិន​បាន​ទេ​ឬ?​

38 ចូរ​ប្រុង​ស្មារតី​ឡើង​ ហើយ​អធិស្ឋាន​ចុះ​ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង​ ដ្បិត​វិញ្ញាណ​ប្រុង​ប្រៀប​ជា​ស្រេច​មែន​ ប៉ុន្ដែ​រូប​កាយ​ខ្សោយ​ទេ»​

39 ព្រះអង្គ​ក៏​ចេញ​ទៅ​ម្ដង​ទៀត​ និង​បាន​អធិស្ឋាន​តាម​ពាក្យ​ដដែល​ដូច​ព្រះអង្គ​មាន​បន្ទូល​ពី​មុន​

40 ពេល​ព្រះអង្គ​យាង​មក​វិញ​ ក៏​ឃើញ​ពួកគេ​ដេក​លក់​ទៀត​ ព្រោះ​ពួកគេ​ងងុយ​បើក​ភ្នែក​មិន​រួច​ ហើយ​គេ​មិន​ដឹង​ថា​ គួរ​ឆ្លើយ​នឹង​ព្រះអង្គ​យ៉ាង​ដូច​ម្ដេច​ឡើយ​

41 កាល​ព្រះអង្គ​យាង​មក​ជា​លើក​ទី​បី​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​នៅ​ដេក​ និង​សម្រាក​ដល់​ពេល​ណា​ទៀត?​ ល្មម​ហើយ​ មើល៍​ ពេល​កំណត់​មក​ដល់​ហើយ​ កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅ​ក្នុង​ដៃ​ពួក​មនុស្ស​បាប​

42 ចូរ​ក្រោក​ឡើង​ យើង​នាំ​គ្នា​ទៅ​ មើល៍​ អ្នក​ក្បត់​ខ្ញុំ​មក​ជិត​ដល់​ហើយ»។​