ម៉ាកុស 14:46-52 KCB

46 ហើយ​ពួកគេ​ក៏​លូក​ដៃ​ចាប់​ព្រះអង្គ​

47 តែ​មនុស្ស​ម្នាក់​ឈរ​នៅ​ជិត​នោះ​ បាន​ហូត​ដាវ​ កាត់​ដាច់​ត្រចៀក​បាវ​បម្រើ​ម្នាក់​របស់​សម្ដេច​សង្ឃ​

48 ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មកត​ទល់​នឹង​ចោរ​ឬ​អី​ បាន​ជា​មក​ចាប់​ខ្ញុំ​ទាំង​មាន​ដាវ​ និង​ដំបង​ដូច្នេះ?​

49 ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​រាល់​ថ្ងៃ​ ទាំង​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​ផង​ អ្នក​រាល់គ្នា​មិន​ចាប់​ខ្ញុំ​ទេ​ ប៉ុន្ដែ​ការ​នេះ​កើត​ឡើង​ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ»​

50 ពួកគេ​ទាំង​អស់​គ្នា​ក៏​រត់​គេច​ខ្លួន​ចោល​ព្រះអង្គ​អស់​

51 មាន​កំលោះ​ម្នាក់​ដែល​បាន​ទៅ​តាម​ព្រះអង្គ​ គាត់​ស្លៀក​តែ​ក្រណាត់​ទេស​ឯក​ជាប់​នឹង​ខ្លួន​ទទេ​របស់​គាត់​ ពួកគេ​ក៏​ចាប់​គាត់​

52 គាត់​ក៏​រត់​គេច​ទាំង​អាក្រាត​ ទាំង​របូត​ក្រណាត់​ទេស​ឯក​ចេញ​ពី​ខ្លួន​