ម៉ាកុស 14:49-55 KCB

49 ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​រាល់​ថ្ងៃ​ ទាំង​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​ផង​ អ្នក​រាល់គ្នា​មិន​ចាប់​ខ្ញុំ​ទេ​ ប៉ុន្ដែ​ការ​នេះ​កើត​ឡើង​ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ»​

50 ពួកគេ​ទាំង​អស់​គ្នា​ក៏​រត់​គេច​ខ្លួន​ចោល​ព្រះអង្គ​អស់​

51 មាន​កំលោះ​ម្នាក់​ដែល​បាន​ទៅ​តាម​ព្រះអង្គ​ គាត់​ស្លៀក​តែ​ក្រណាត់​ទេស​ឯក​ជាប់​នឹង​ខ្លួន​ទទេ​របស់​គាត់​ ពួកគេ​ក៏​ចាប់​គាត់​

52 គាត់​ក៏​រត់​គេច​ទាំង​អាក្រាត​ ទាំង​របូត​ក្រណាត់​ទេស​ឯក​ចេញ​ពី​ខ្លួន​

53 រួច​ពួកគេ​ក៏​នាំ​ព្រះយេស៊ូ​ទៅ​ឯ​សម្ដេច​សង្ឃ​ ឯ​ពួក​សម្ដេច​សង្ឃ​ ពួក​ចាស់​ទុំ​ និង​ពួក​គ្រូ​វិន័យ​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា។​

54 ឯ​លោក​ពេត្រុស​វិញ​ បាន​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ​ រហូត​ដល់​ក្នុង​សាលា​សម្ដេច​សង្ឃ​ ហើយ​អង្គុយ​អាំង​ភ្លើង​ជាមួយ​ពួក​កង​រក្សា​ព្រះ​វិហារ។​

55 ពួក​សម្ដេច​សង្ឃ​ និង​ក្រុម​ប្រឹក្សា​ជាន់​កំពូល​ទាំង​មូល​បាន​រក​សាក្សី​ប្រឆាំង​នឹង​ព្រះយេស៊ូ​ ដើម្បី​សម្លាប់​ព្រះអង្គ​ ប៉ុន្ដែ​ពួកគេ​រក​មិន​បាន​សោះ​