52 គាត់ក៏រត់គេចទាំងអាក្រាត ទាំងរបូតក្រណាត់ទេសឯកចេញពីខ្លួន
53 រួចពួកគេក៏នាំព្រះយេស៊ូទៅឯសម្ដេចសង្ឃ ឯពួកសម្ដេចសង្ឃ ពួកចាស់ទុំ និងពួកគ្រូវិន័យទាំងអស់បានមកជួបជុំគ្នា។
54 ឯលោកពេត្រុសវិញ បានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងសាលាសម្ដេចសង្ឃ ហើយអង្គុយអាំងភ្លើងជាមួយពួកកងរក្សាព្រះវិហារ។
55 ពួកសម្ដេចសង្ឃ និងក្រុមប្រឹក្សាជាន់កំពូលទាំងមូលបានរកសាក្សីប្រឆាំងនឹងព្រះយេស៊ូ ដើម្បីសម្លាប់ព្រះអង្គ ប៉ុន្ដែពួកគេរកមិនបានសោះ
56 ព្រោះមនុស្សច្រើននាក់បានធ្វើបន្ទាល់ក្លែងក្លាយប្រឆាំងព្រះអង្គ ប៉ុន្ដែបន្ទាល់ទាំងនោះមិនស្របគ្នាទេ
57 អ្នកខ្លះបានក្រោកឡើងធ្វើបន្ទាល់ក្លែងក្លាយប្រឆាំងនឹងព្រះអង្គថា៖
58 «យើងបានឮគាត់និយាយថា ខ្ញុំនឹងបំផ្លាញព្រះវិហារដែលធ្វើដោយដៃមនុស្សនេះចោល ហើយបីថ្ងៃក្រោយ ខ្ញុំនឹងសង់មួយទៀតដែលមិនធ្វើពីដៃមនុស្សទេ»