ម៉ាកុស 14:62-68 KCB

62 ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «គឺ​ខ្ញុំ​ហើយ​ អ្នក​រាល់គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​អំណាច​ ហើយ​មក​ជាមួយ​ពពក​លើ​មេឃ»​

63 សម្ដេច​សង្ឃ​ក៏​ហែក​អាវ​របស់​ខ្លួន​ រួច​និយាយ​ថា​ «តើ​យើង​នៅ​ត្រូវ​ការ​សាក្សី​ធ្វើ​អ្វី​ទៀត?​

64 អ្នក​រាល់គ្នា​បាន​ស្ដាប់​ឮ​ពាក្យ​ប្រមាថ​ដល់​ព្រះជាម្ចាស់​ហើយ​ តើ​អ្នក​រាល់គ្នា​គិត​យ៉ាង​ដូច​ម្ដេច​ដែរ?»​ ពេល​នោះ​ ពួកគេ​ទាំង​អស់​គ្នា​បាន​កាត់​ទោស​ព្រះអង្គ​ថា​សម​តែ​ស្លាប់​

65 អ្នក​ខ្លះ​ចាប់​ផ្ដើម​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ​ បិទ​មុខ​ព្រះអង្គ​ ហើយ​ដាល់​ព្រះអង្គ​ រួច​និយាយ​ថា៖​ «ទាយ​ទៅ​មើល៍!»​ ពួក​កង​រក្សា​ព្រះវិហារ​ក៏​យក​ព្រះអង្គ​មក​ទះ​កំផ្លៀង​

66 ពេល​នោះ​លោក​ពេត្រុស​កំពុង​តែ​នៅ​ទីលាន​ខាង​ក្រោម​ ហើយ​មាន​ស្ដ្រី​ម្នាក់​ ជា​បាវ​បម្រើ​របស់​សម្ដេច​សង្ឃ​មក​ដល់។​

67 កាល​ឃើញ​លោក​ពេត្រុស​កំពុង​អាំង​ភ្លើង​ នាង​បាន​សម្លឹង​មើល​គាត់​ ហើយ​និយាយ​ថា៖​ «អ្នក​ក៏​នៅ​ជាមួយ​យេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​ដែរ»​

68 ប៉ុន្ដែ​គាត់​បដិសេធ​ថា៖​ «ខ្ញុំ​មិន​ដឹង​ និង​មិន​យល់​អំពី​អ្វី​ដែល​អ្នក​កំពុង​និយាយ​នោះ​ទេ»​ រួច​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ នៅ​មុខ​សាលា​ មាន់​ក៏​រងាវ​ឡើង​