63 សម្ដេចសង្ឃក៏ហែកអាវរបស់ខ្លួន រួចនិយាយថា «តើយើងនៅត្រូវការសាក្សីធ្វើអ្វីទៀត?
64 អ្នករាល់គ្នាបានស្ដាប់ឮពាក្យប្រមាថដល់ព្រះជាម្ចាស់ហើយ តើអ្នករាល់គ្នាគិតយ៉ាងដូចម្ដេចដែរ?» ពេលនោះ ពួកគេទាំងអស់គ្នាបានកាត់ទោសព្រះអង្គថាសមតែស្លាប់
65 អ្នកខ្លះចាប់ផ្ដើមស្ដោះទឹកមាត់ដាក់ព្រះអង្គ បិទមុខព្រះអង្គ ហើយដាល់ព្រះអង្គ រួចនិយាយថា៖ «ទាយទៅមើល៍!» ពួកកងរក្សាព្រះវិហារក៏យកព្រះអង្គមកទះកំផ្លៀង
66 ពេលនោះលោកពេត្រុសកំពុងតែនៅទីលានខាងក្រោម ហើយមានស្ដ្រីម្នាក់ ជាបាវបម្រើរបស់សម្ដេចសង្ឃមកដល់។
67 កាលឃើញលោកពេត្រុសកំពុងអាំងភ្លើង នាងបានសម្លឹងមើលគាត់ ហើយនិយាយថា៖ «អ្នកក៏នៅជាមួយយេស៊ូអ្នកក្រុងណាសារ៉ែតដែរ»
68 ប៉ុន្ដែគាត់បដិសេធថា៖ «ខ្ញុំមិនដឹង និងមិនយល់អំពីអ្វីដែលអ្នកកំពុងនិយាយនោះទេ» រួចគាត់ចេញទៅខាងក្រៅ នៅមុខសាលា មាន់ក៏រងាវឡើង
69 ហើយស្រីបម្រើម្នាក់ដែលបានឃើញគាត់ ក៏ចាប់ផ្ដើមប្រាប់អ្នកដែលឈរនៅក្បែរនោះម្ដងទៀតថា៖ «អ្នកនេះក៏នៅក្នុងចំណោមពួកអ្នកទាំងនោះដែរ»