ម៉ាកុស 14:69-72 KCB

69 ហើយ​ស្រី​បម្រើ​ម្នាក់​ដែល​បាន​ឃើញ​គាត់​ ក៏​ចាប់​ផ្ដើម​ប្រាប់​អ្នក​ដែល​ឈរ​នៅ​ក្បែរ​នោះ​ម្ដង​ទៀត​ថា៖​ «អ្នក​នេះ​ក៏​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ទាំង​នោះ​ដែរ»​

70 ប៉ុន្ដែ​គាត់​បដិសេធ​ម្ដង​ទៀត​ រួច​មួយ​សន្ទុះ​ក្រោយ​មក​អ្នក​ដែល​ឈរ​ក្បែរ​នោះ​ ក៏​និយាយ​ទៅ​លោក​ពេត្រុស​ម្ដង​ទៀត​ថា៖​ «អ្នក​ជា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ប្រាកដ​ណាស់​ ព្រោះ​អ្នក​ជា​អ្នក​ស្រុក​កាលីឡេ»​

71 គាត់​ក៏​ចាប់​ផ្ដើម​ប្រមាថ​ ព្រម​ទាំង​ស្បថ​ថា៖​ «ខ្ញុំ​មិន​ស្គាល់​មនុស្ស​ដែល​ពួក​អ្នក​កំពុង​និយាយ​នេះ​ទេ»​

72 ភ្លាម​នោះ​ មាន់​ក៏​រងាវ​ឡើង​ជា​លើក​ទី​ពីរ​ លោក​ពេត្រុស​នឹក​ចាំ​ពី​ព្រះបន្ទូល​ដែល​ព្រះយេស៊ូ​បាន​ប្រាប់​គាត់​ថា៖​ «មុន​មាន់​រងាវ​ពីរ​ដង​ អ្នក​នឹង​បដិសេធ​ថា​មិន​ស្គាល់​ខ្ញុំ​បី​ដង»​ រួច​គាត់​ក្ដុក​ក្ដួល​ក្នុង​ចិត្ដ​ ហើយ​ក៏​ទ្រ​ហោ​យំ។​