ម៉ាកុស 14:8-14 KCB

8 នាង​បាន​ធ្វើ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន​រួច​ហើយ​ គឺ​នាង​បាន​លាប​ប្រេង​លើ​ខ្លួន​ខ្ញុំ​ ដើម្បី​រៀប​ចំ​បញ្ចុះ​សព​ខ្ញុំ​ជា​មុន​

9 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ ទី​ណា​ដែល​គេ​ប្រកាស​ដំណឹង​ល្អ​ គេ​ក៏​និយាយ​ពី​អ្វី​ដែល​ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើ​ដែរ​ ដើម្បី​ជា​ការ​រំលឹក​ដល់​នាង»។​

10 យូដាស​អ៊ីស្ការីយ៉ុត​ ជា​សាវក​ម្នាក់​នៅ​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ បាន​ទៅ​ជួប​ពួក​សម្ដេច​សង្ឃ​ ដើម្បី​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យ​ពួកគេ​

11 ពេល​ពួកគេ​ឮ​ ក៏​ត្រេក​អរ​ណាស់​ និង​បាន​សន្យា​ឲ្យ​លុយ​ដល់​គាត់​ រួច​គាត់​ក៏​រក​មធ្យោបាយ​ ដើម្បី​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យ​គេ​តាម​ពេល​វេលា​សម​ស្រប។​

12 នៅ​ថ្ងៃ​ទី​មួយ​នៅ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ​ ពេល​គេ​សម្លាប់​កូន​ចៀម​ធ្វើ​បុណ្យ​រំលង​ ពួក​សិស្ស​សួរ​ព្រះអង្គ​ថា៖​ «តើ​លោក​ចង់​ឲ្យ​យើង​រៀប​ចំ​ឲ្យ​លោក​បរិភោគ​ក្នុង​ពិធី​បុណ្យ​រំលង​នៅ​កន្លែង​ណា?»​

13 ព្រះអង្គ​ក៏​ចាត់​សិស្ស​របស់​ព្រះអង្គ​ពីរ​នាក់​ទៅ​ ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​ទៅ​ក្នុង​ក្រុង​នោះ​ អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក​ ហើយ​ទៅ​តាម​អ្នក​នោះ​ចុះ​

14 ពេល​គាត់​ចូល​ក្នុង​ផ្ទះ​មួយ​ណា​ ចូរ​ប្រាប់​ម្ចាស់​ផ្ទះ​នោះ​ថា ​លោក​គ្រូ​សួរ​ថា​ តើ​បន្ទប់​ដែល​ខ្ញុំ​ត្រូវ​បរិភោគ​អាហារ​ជាមួយ​សិស្ស​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​បុណ្យ​រំលង​នៅ​ឯ​ណា?​