1 លុះព្រលឹមឡើងភ្លាម កាលពួកសម្ដេចសង្ឃ ពួកចាស់ទុំ ពួកគ្រូវិន័យបានពិគ្រោះគ្នាជាមួយនឹងក្រុមប្រឹក្សាកំពូលទាំងមូលរួចហើយ ក៏ចងព្រះយេស៊ូនាំទៅប្រគល់ឲ្យលោកពីឡាត់
2 លោកពីឡាត់សួរព្រះអង្គថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាឬ?» ព្រះអង្គឆ្លើយថា៖ «លោកនិយាយត្រូវហើយ!»
3 ពួកសម្ដេចសង្ឃក៏ចោទប្រកាន់ព្រះអង្គពីរឿងជាច្រើន
4 លោកពីឡាត់សួរព្រះអង្គម្ដងទៀតថា៖ «តើអ្នកគ្មានអ្វីត្រូវឆ្លើយទេឬ? មើលគេចោទប្រកាន់អ្នកច្រើនណាស់»
5 ប៉ុន្ដែព្រះយេស៊ូមិនបានឆ្លើយអ្វីទេ ធ្វើឲ្យលោកពីឡាត់ងឿងឆ្ងល់។
6 រៀងរាល់ថ្ងៃបុណ្យ គាត់ធ្លាប់ដោះលែងអ្នកទោសម្នាក់ តាមដែលពួកគេសុំ
7 មានមនុស្សម្នាក់ឈ្មោះបារ៉ាបាសដែលគេចាប់ចងជាមួយនឹងក្រុមបះបោរ គាត់ជាអ្នកសម្លាប់មនុស្សក្នុងការបះបោរនោះ