ម៉ាកុស 15:15-21 KCB

15 ដូច្នេះ​លោក​ពីឡាត់​ចង់​ផ្គាប់​ចិត្ត​បណ្ដា​ជន​ ក៏​ដោះ​លែង​បារ៉ាបាស​ឲ្យ​ពួកគេ​ ឯ​ព្រះយេស៊ូ​វិញ​ លោក​ឲ្យ​គេ​វាយ​នឹង​ខ្សែ​តី​ ហើយ​ប្រគល់​ព្រះអង្គ​ឲ្យ​គេ​ឆ្កាង។​

16 ពួក​ទាហាន​ក៏​យក​ព្រះអង្គ​ចូល​ទៅ​ក្នុង​ទី​ធ្លា​បន្ទាយ​ និង​បាន​ហៅ​ពួក​ទាហាន​ទាំង​អស់​មក​ជួប​ជុំ​គ្នា​

17 ពួកគេ​បាន​បំពាក់​សំពត់​ព៌ណ​ស្វាយ​ឲ្យ​ព្រះអង្គ​ និង​យក​មកុដ​បន្លា​ដែល​គេ​ក្រង​ មក​បំពាក់​ឲ្យ​ព្រះអង្គ​

18 រួច​ពួកគេ​ចាប់​ផ្ដើម​គំនាប់​ព្រះអង្គ​ ដោយ​ចំអក​ថា៖​ «សូម​ថ្វាយ​បង្គំ​ស្ដេច​របស់​ជន​ជាតិ​យូដា!»​

19 ហើយ​ពួកគេ​ក៏​វាយ​ព្រះ​សិរ​ព្រះអង្គ​នឹង​ដំបង​ ហើយ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ​ រួច​លុត​ជង្គង់​ថ្វាយ​បង្គំ​ព្រះអង្គ​ទៀត។​

20 កាល​ពួកគេ​ចំអក​ឲ្យ​ព្រះអង្គ​រួច​ហើយ​ ក៏​ដោះ​សំពត់​ពណ៌​ស្វាយ​ពី​ព្រះអង្គ​ និង​បាន​បំពាក់​អាវ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ​ រួច​ក៏​នាំ​ព្រះអង្គ​ចេញ​ ដើម្បី​យក​ទៅ​ឆ្កាង។​

21 មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​អ្នក​ក្រុង​គីរេន​ជា​ឪពុក​របស់​អ័លេក្សានត្រុស​ និង​រូភូស​ ដែល​បាន​មក​ពី​ចម្ការ​តាម​ផ្លូវ​នោះ​ ពួកគេ​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះអង្គ។​