19 ហើយពួកគេក៏វាយព្រះសិរព្រះអង្គនឹងដំបង ហើយស្ដោះទឹកមាត់ដាក់ព្រះអង្គ រួចលុតជង្គង់ថ្វាយបង្គំព្រះអង្គទៀត។
20 កាលពួកគេចំអកឲ្យព្រះអង្គរួចហើយ ក៏ដោះសំពត់ពណ៌ស្វាយពីព្រះអង្គ និងបានបំពាក់អាវរបស់ព្រះអង្គឲ្យព្រះអង្គវិញ រួចក៏នាំព្រះអង្គចេញ ដើម្បីយកទៅឆ្កាង។
21 មានបុរសម្នាក់ឈ្មោះស៊ីម៉ូនអ្នកក្រុងគីរេនជាឪពុករបស់អ័លេក្សានត្រុស និងរូភូស ដែលបានមកពីចម្ការតាមផ្លូវនោះ ពួកគេបង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះអង្គ។
22 ពួកគេនាំព្រះអង្គទៅកន្លែងមួយឈ្មោះ គាល់កូថា (ដែលប្រែថា តំបន់លលាដ៍ក្បាល)
23 ពួកគេឲ្យព្រះអង្គផឹកស្រាទំពាំងបាយជូរលាយជាមួយថ្នាំម្យ៉ាង ប៉ុន្ដែព្រះអង្គមិនបានផឹកទេ
24 ពួកគេក៏ឆ្កាងព្រះអង្គ ហើយយកអាវមកចាប់ឆ្នោតចែកគ្នា ដើម្បីឲ្យដឹងថាអ្នកណាត្រូវបានអាវនោះ
25 ពួកគេឆ្កាងព្រះអង្គនៅវេលាម៉ោងប្រាំបួនព្រឹក