ម៉ាកុស 15:21-27 KCB

21 មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​អ្នក​ក្រុង​គីរេន​ជា​ឪពុក​របស់​អ័លេក្សានត្រុស​ និង​រូភូស​ ដែល​បាន​មក​ពី​ចម្ការ​តាម​ផ្លូវ​នោះ​ ពួកគេ​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះអង្គ។​

22 ពួកគេ​នាំ​ព្រះអង្គ​ទៅ​កន្លែង​មួយ​ឈ្មោះ​ គាល់កូថា​ (ដែល​ប្រែ​ថា​ តំបន់​លលាដ៍​ក្បាល)​

23 ពួកគេ​ឲ្យ​ព្រះអង្គ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​លាយ​ជាមួយ​ថ្នាំ​ម្យ៉ាង​ ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ផឹក​ទេ​

24 ពួកគេ​ក៏​ឆ្កាង​ព្រះអង្គ​ ហើយ​យក​អាវ​មក​ចាប់​ឆ្នោត​ចែក​គ្នា​ ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ណា​ត្រូវ​បាន​អាវ​នោះ​

25 ពួកគេ​ឆ្កាង​ព្រះអង្គ​នៅ​វេលា​ម៉ោង​ប្រាំ​បួន​ព្រឹក​

26 ហើយ​មាន​ចំណារ​សរសេរ​កាត់​ទោស​ព្រះអង្គ​ថា​ «ស្ដេច​របស់​ជន​ជាតិ​យូដា»​

27 ពួកគេ​បាន​ឆ្កាង​ចោរ​ពីរ​នាក់​ជាមួយ​ព្រះអង្គ​ ម្នាក់​នៅ​ខាង​ស្ដាំ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​