ម៉ាកុស 15:27-33 KCB

27 ពួកគេ​បាន​ឆ្កាង​ចោរ​ពីរ​នាក់​ជាមួយ​ព្រះអង្គ​ ម្នាក់​នៅ​ខាង​ស្ដាំ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​

28 [នេះ​ស្រប​តាម​បទ​គម្ពីរ​ចែង​ថា៖​ «ពួកគេ​ចាត់​ទុក​ព្រះអង្គ​ជា​អ្នក​ល្មើស​ច្បាប់»]​

29 ពួក​អ្នក​ដែល​ដើរ​កាត់​ទីនោះ​បាន​ប្រមាថ​ព្រះអង្គ​ ហើយ​គ្រវី​ក្បាល​ទាំង​និយាយ​ថា៖​ «ឱ​អ្នក​បំផ្លាញ​ព្រះ​វិហារ​ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ!​

30 ចូរ​សង្គ្រោះ​ខ្លួន​ឯង​ ហើយ​ចុះ​ពី​លើ​ឈើ​ឆ្កាង​មក»​

31 ពួក​សម្ដេច​សង្ឃ​ជាមួយ​ពួក​គ្រូ​វិន័យ​ក៏​ចំអក​ឲ្យ​ព្រះអង្គ​ជាមួយ​គ្នា​បែប​ដូច្នោះ​ដែរ​ថា៖​ «វា​សង្គ្រោះ​គេ​បាន​ ប៉ុន្ដែ​សង្គ្រោះ​ខ្លួន​ឯង​មិន​បាន​ទេ​

32 ចូរ​ឲ្យ​ព្រះគ្រិស្ដ​ជា​ស្ដេច​អ៊ីស្រាអែល​ចុះ​ពី​លើ​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក​ ដើម្បី​ឲ្យ​យើង​ឃើញ​ និង​ជឿ​ផង»​ ឯ​ពួក​អ្នក​ដែល​ជាប់​ឆ្កាង​ជាមួយ​ព្រះអង្គ​ក៏​ប្រមាថ​ព្រះអង្គ​ដែរ។​

33 លុះ​ដល់​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ ភាព​ងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំង​មូល​រហូត​ដល់​ម៉ោង​បី​រសៀល​