31 ពួកសម្ដេចសង្ឃជាមួយពួកគ្រូវិន័យក៏ចំអកឲ្យព្រះអង្គជាមួយគ្នាបែបដូច្នោះដែរថា៖ «វាសង្គ្រោះគេបាន ប៉ុន្ដែសង្គ្រោះខ្លួនឯងមិនបានទេ
32 ចូរឲ្យព្រះគ្រិស្ដជាស្ដេចអ៊ីស្រាអែលចុះពីលើឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ និងជឿផង» ឯពួកអ្នកដែលជាប់ឆ្កាងជាមួយព្រះអង្គក៏ប្រមាថព្រះអង្គដែរ។
33 លុះដល់ម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹតបានគ្របដណ្ដប់លើតំបន់នោះទាំងមូលរហូតដល់ម៉ោងបីរសៀល
34 នៅម៉ោងបីរសៀលនោះ ព្រះយេស៊ូបានស្រែកដោយសំឡេងខ្លាំងៗថា៖ «អេឡយៗ ឡាម៉ាសាបាច់ថានី» ដែលប្រែថា៖ «ឱ ព្រះជាម្ចាស់នៃខ្ញុំអើយ! ព្រះជាម្ចាស់នៃខ្ញុំអើយ! ហេតុអ្វីព្រះអង្គបោះបង់ខ្ញុំដូច្នេះ?»
35 អ្នកខ្លះដែលឈរនៅក្បែរនោះបានស្ដាប់ឮ ក៏និយាយថា៖ «មើល៍ គាត់ស្រែករកលោកអេលីយ៉ាហើយ»
36 មានបុរសម្នាក់បានរត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះដាក់នឹងដើមត្រែង រួចហុចទៅឲ្យព្រះអង្គផឹកដោយនិយាយថា៖ «ចូរយើងកុំធ្វើអីគាត់ ចាំមើលថាតើលោកអេលីយ៉ាមកដោះគាត់ចុះដែរឬអត់»
37 ព្រះយេស៊ូក៏ស្រែកយ៉ាងខ្លាំង ហើយបានផុតដង្ហើមទៅ