ម៉ាកុស 15:4-10 KCB

4 លោក​ពីឡាត់​សួរ​ព្រះអង្គ​ម្ដង​ទៀត​ថា៖​ «តើ​អ្នក​គ្មាន​អ្វី​ត្រូវ​ឆ្លើយ​ទេ​ឬ?​ មើល​គេ​ចោទ​ប្រកាន់​អ្នក​ច្រើន​ណាស់»​

5 ប៉ុន្ដែ​ព្រះយេស៊ូ​មិន​បាន​ឆ្លើយ​អ្វី​ទេ​ ធ្វើ​ឲ្យ​លោក​ពីឡាត់​ងឿង​ឆ្ងល់។​

6 រៀង​រាល់​ថ្ងៃ​បុណ្យ​ គាត់​ធ្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់​ តាម​ដែល​ពួកគេ​សុំ​

7 មាន​មនុស្ស​ម្នាក់​ឈ្មោះ​បារ៉ាបាស​ដែល​គេ​ចាប់​ចង​ជាមួយ​នឹង​ក្រុម​បះបោរ​ គាត់​ជា​អ្នក​សម្លាប់​មនុស្ស​ក្នុង​ការ​បះបោរ​នោះ​

8 ដូច្នេះ​ បណ្ដា​ជន​ក៏​ចាប់​ផ្ដើម​ទៅ​សុំ​លោក​ពីឡាត់​ឲ្យ​ដោះ​លែង​អ្នក​ទោស​ ដូច​ដែល​គាត់​ធ្លាប់​ធ្វើ​សម្រាប់​ពួកគេ​

9 ប៉ុន្ដែ​លោក​ពីឡាត់​ឆ្លើយ​ទៅ​គេ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​ស្ដេច​របស់​ជន​ជាតិ​យូដា​ដល់​អ្នក​រាល់គ្នា​វិញ​ទេ?»​

10 ព្រោះ​គាត់​ដឹង​ថា​ ពួក​សម្ដេច​សង្ឃ​ប្រគល់​ព្រះអង្គ​ឲ្យ​គាត់​ ដោយ​ព្រោះ​សេចក្ដី​ឈ្នានីស​