5 ប៉ុន្ដែព្រះយេស៊ូមិនបានឆ្លើយអ្វីទេ ធ្វើឲ្យលោកពីឡាត់ងឿងឆ្ងល់។
6 រៀងរាល់ថ្ងៃបុណ្យ គាត់ធ្លាប់ដោះលែងអ្នកទោសម្នាក់ តាមដែលពួកគេសុំ
7 មានមនុស្សម្នាក់ឈ្មោះបារ៉ាបាសដែលគេចាប់ចងជាមួយនឹងក្រុមបះបោរ គាត់ជាអ្នកសម្លាប់មនុស្សក្នុងការបះបោរនោះ
8 ដូច្នេះ បណ្ដាជនក៏ចាប់ផ្ដើមទៅសុំលោកពីឡាត់ឲ្យដោះលែងអ្នកទោស ដូចដែលគាត់ធ្លាប់ធ្វើសម្រាប់ពួកគេ
9 ប៉ុន្ដែលោកពីឡាត់ឆ្លើយទៅគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចរបស់ជនជាតិយូដាដល់អ្នករាល់គ្នាវិញទេ?»
10 ព្រោះគាត់ដឹងថា ពួកសម្ដេចសង្ឃប្រគល់ព្រះអង្គឲ្យគាត់ ដោយព្រោះសេចក្ដីឈ្នានីស
11 ប៉ុន្ដែពួកសម្ដេចសង្ឃបានញុះញង់បណ្ដាជនឲ្យសុំគាត់ដោះលែងបារ៉ាបាសឲ្យពួកគេវិញ