ម៉ាកុស 15:7-13 KCB

7 មាន​មនុស្ស​ម្នាក់​ឈ្មោះ​បារ៉ាបាស​ដែល​គេ​ចាប់​ចង​ជាមួយ​នឹង​ក្រុម​បះបោរ​ គាត់​ជា​អ្នក​សម្លាប់​មនុស្ស​ក្នុង​ការ​បះបោរ​នោះ​

8 ដូច្នេះ​ បណ្ដា​ជន​ក៏​ចាប់​ផ្ដើម​ទៅ​សុំ​លោក​ពីឡាត់​ឲ្យ​ដោះ​លែង​អ្នក​ទោស​ ដូច​ដែល​គាត់​ធ្លាប់​ធ្វើ​សម្រាប់​ពួកគេ​

9 ប៉ុន្ដែ​លោក​ពីឡាត់​ឆ្លើយ​ទៅ​គេ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​ស្ដេច​របស់​ជន​ជាតិ​យូដា​ដល់​អ្នក​រាល់គ្នា​វិញ​ទេ?»​

10 ព្រោះ​គាត់​ដឹង​ថា​ ពួក​សម្ដេច​សង្ឃ​ប្រគល់​ព្រះអង្គ​ឲ្យ​គាត់​ ដោយ​ព្រោះ​សេចក្ដី​ឈ្នានីស​

11 ប៉ុន្ដែ​ពួក​សម្ដេច​សង្ឃ​បាន​ញុះ​ញង់​បណ្ដា​ជន​ឲ្យ​សុំ​គាត់​ដោះ​លែង​បារ៉ាបាស​ឲ្យ​ពួកគេ​វិញ​

12 លោក​ពីឡាត់​ឆ្លើយ​នឹង​ពួកគេ​ម្ដង​ទៀត​ថា៖​ «តើ​អ្នក​រាល់គ្នា​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ជាមួយ​នឹង​អ្នក​ដែល​អ្នក​រាល់គ្នា​ហៅ​ថា​ ស្ដេច​របស់​ជន​ជាតិ​យូដា​នេះ?»​

13 ពួកគេ​ស្រែក​ឡើង​ម្ដង​ទៀត​ថា៖​ «ឆ្កាង​វា​ទៅ!»​