1 ព្រះអង្គបានយាងចូលសាលាប្រជុំម្ដងទៀត ហើយនៅទីនោះមានបុរសម្នាក់ស្វិតដៃម្ខាង
2 គេតាមមើលព្រះអង្គដើម្បីចោទប្រកាន់ព្រះអង្គ ក្រែងលោព្រះអង្គប្រោសបុរសនេះឲ្យបានជានៅថ្ងៃសប្ប័ទ
3 ហើយព្រះអង្គមានបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើងនៅកណ្ដាលចំណោមនេះ»
4 រួចព្រះអង្គមានបន្ទូលទៅគេថា៖ «តើនៅថ្ងៃសប្ប័ទ វិន័យអនុញ្ញាតឲ្យធ្វើការល្អ ឬធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬសម្លាប់?» ប៉ុន្ដែគេនៅស្ងៀម