ម៉ាកុស 3:13-19 KCB

13 បន្ទាប់​មក​ ព្រះអង្គ​បាន​យាង​ឡើង​ទៅ​លើ​ភ្នំ​ ហើយ​បាន​ហៅ​អស់​អ្នក​ដែល​ព្រះអង្គ​ពេញ​ចិត្ដ​ ពួកគេ​ក៏​បាន​មក​ឯ​ព្រះអង្គ​

14 រួច​ព្រះអង្គ​បាន​តែង​តាំង​ដប់​ពីរ​នាក់​ហៅ​ថា​សាវក​ ដើម្បី​ឲ្យ​នៅ​ជាមួយ​ព្រះអង្គ​ និង​ដើម្បី​ឲ្យ​ព្រះអង្គ​បាន​ចាត់​គេ​ចេញ​ទៅ​ប្រកាស​

15 ទាំង​ឲ្យ​គេ​មាន​សិទ្ធិ​អំណាច​ប្រោស​ជំងឺ​ និង​បណ្ដេញ​អារក្ស​ផង​

16 ព្រះអង្គ​បាន​តែង​តាំង​សាវក​ទាំង​ដប់ពីរ​ដូច​តទៅ​ ព្រះអង្គ​ដាក់​ឈ្មោះ​លោក​ស៊ីម៉ូន​ថា​ «ពេត្រុស»​

17 ហើយ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​ ត្រូវ​ជា​កូន​លោក​សេបេដេ​ ព្រះអង្គ​បាន​ដាក់​ឈ្មោះ​ថា​ «បោនអ៊ើកេ»​ មាន​ន័យ​ថា​ «កូន​ផ្គរ​លាន់»​

18 និង​លោក​អនទ្រេ​ លោក​ភីលីព​ លោក​បារថូឡូមេ​ លោក​ម៉ាថាយ​ លោក​ថូម៉ាស​ លោក​យ៉ាកុប​ជា​កូន​អាល់​ផាយ​ លោក​ថាដេ​ លោក​ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម​

19 ព្រមទាំង​យូដាស​អ៊ីស្ការីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ​ផង​ដែរ។​