ម៉ាកុស 3:21-27 KCB

21 ហើយ​នៅ​ពេល​ដែល​បងប្អូន​ព្រះអង្គ​បាន​ឮ​អំពី​ការ​នេះ​ ពួកគេ​បាន​មក​ចាប់​ព្រះអង្គ​ ពីព្រោះ​គេ​និយាយ​ថា៖​ «គាត់​វង្វេង​ស្មារតី​ហើយ»។​

22 រីឯ​គ្រូ​វិន័យ​ដែល​ចុះ​មក​ពី​ក្រុង​យេរូសាឡិម​បាន​និយាយ​ថា​ «អ្នក​នេះ​មាន​អារក្ស​បេលសេប៊ូល​ចូល​ ហើយ​អ្នក​នេះ​បណ្ដេញ​អារក្ស​ដោយសារ​មេ​អារក្ស»​

23 ព្រះអង្គ​បាន​ហៅ​គេ​មក​ ហើយ​មាន​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ប្រដូច​ថា៖​ «តើ​អារក្ស​សាតាំង​អាច​បណ្ដេញ​អារក្ស​សាតាំង​ដូច​ម្ដេច​កើត​

24 ហើយ​ប្រសិន​បើ​នគរ​មួយ​បែក​បាក់​គ្នា​ នគរ​នោះ​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​ទេ​

25 បើ​គ្រួសារ​មួយ​បែក​បាក់​គ្នា​ គ្រួសារ​នោះ​ក៏​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​ដែរ​

26 បើ​អារក្ស​សាតាំង​ក្រោក​ឡើង​ទាស់​ទែង​នឹង​ខ្លួន​វា​ នោះ​វា​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​ទេ​ គឺ​មុខ​ជា​វិនាស​ជា​មិន​ខាន​

27 គ្មាន​អ្នកណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ ប្លន់​យក​ទ្រព្យ​សម្បត្ដិ​បាន​ទេ​ លុះត្រា​តែ​គេ​ចង​មនុស្ស​ខ្លាំង​នោះ​ជា​មុន​សិន​ ទើប​អាច​ប្លន់​ផ្ទះ​នោះ​បាន​