31 បន្ទាប់មក ម្ដាយ និងបងប្អូនរបស់ព្រះយេស៊ូបានមកឈរនៅខាងក្រៅ ចាត់ឲ្យគេទៅហៅព្រះអង្គ
32 បណ្ដាជនដែលអង្គុយនៅជុំវិញព្រះអង្គ គេទូលព្រះអង្គថា៖ «មើល៍ ម្ដាយ និងបងប្អូនលោកកំពុងតែរកលោកនៅខាងក្រៅ»
33 ព្រះអង្គមានបន្ទូលឆ្លើយថា៖ «តើនរណាជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ?»
34 ព្រះអង្គបានទតមើលមនុស្ស ដែលអង្គុយនៅជុំវិញព្រះអង្គ រួចមានបន្ទូលថា៖ «អ្នកទាំងនេះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ
35 ដ្បិតអ្នកណាដែលធ្វើតាមបំណងព្រះជាម្ចាស់ អ្នកនោះហើយជាម្ដាយ និងជាបងប្អូនប្រុសស្រីរបស់ខ្ញុំ»។