9 ព្រះអង្គមានបន្ទូលទៅសិស្សឲ្យរៀបចំទូកមួយសម្រាប់ព្រះអង្គ ក្រែងលោមនុស្សប្រជ្រៀតគ្នាចោមរោមព្រះអង្គ
10 ដោយព្រោះតែព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា នោះអ្នកជំងឺទាំងឡាយក៏នាំគ្នាសំរុកចូលមកពាល់ព្រះអង្គ
11 នៅពេលពួកវិញ្ញាណអាក្រក់បានឃើញព្រះអង្គ ពួកវាក្រាបចុះនៅចំពោះព្រះអង្គ ទាំងស្រែកឡើងថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»
12 ប៉ុន្ដែព្រះអង្គបានហាមពួកវាយ៉ាងម៉ឺងម៉ាត់មិនឲ្យនិយាយប្រាប់គេថាព្រះអង្គជាអ្នកណាឡើយ។
13 បន្ទាប់មក ព្រះអង្គបានយាងឡើងទៅលើភ្នំ ហើយបានហៅអស់អ្នកដែលព្រះអង្គពេញចិត្ដ ពួកគេក៏បានមកឯព្រះអង្គ
14 រួចព្រះអង្គបានតែងតាំងដប់ពីរនាក់ហៅថាសាវក ដើម្បីឲ្យនៅជាមួយព្រះអង្គ និងដើម្បីឲ្យព្រះអង្គបានចាត់គេចេញទៅប្រកាស
15 ទាំងឲ្យគេមានសិទ្ធិអំណាចប្រោសជំងឺ និងបណ្ដេញអារក្សផង