4 ពេលកំពុងព្រោះ គ្រាប់ពូជខ្លះបានធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបបានមកចឹកស៊ីអស់
5 គ្រាប់ពូជខ្លះទៀតក៏ធ្លាក់ទៅលើកន្លែងមានថ្មពុំសូវមានដី ហើយក៏ដុះឡើងភ្លាម ពីព្រោះដីមិនជ្រៅ
6 ហើយនៅពេលថ្ងៃរះឡើង វាក៏ក្រៀមស្វិត ដោយព្រោះគ្មានឫស
7 គ្រាប់ពូជខ្លះទៀតក៏ធ្លាក់ទៅលើដីមានបន្លា ហើយបន្លាក៏ដុះឡើងរឹបរួតគ្រាប់ពូជនោះ មិនឲ្យបង្កើតផលបាន
8 ឯគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីល្អ ហើយដុះឡើងបង្កើតផលជាច្រើន មួយគ្រាប់ឲ្យផលសាមសិប មួយគ្រាប់ឲ្យផលហុកសិប និងមួយគ្រាប់ឲ្យផលមួយរយ»។
9 បន្ទាប់មក ព្រះអង្គក៏មានបន្ទូលថា៖ «អ្នកណាមានត្រចៀក ចូរស្ដាប់ចុះ»។
10 នៅពេលព្រះអង្គគង់នៅតែឯង សាវកទាំងដប់ពីរ និងអ្នកផ្សេងទៀតដែលនៅជុំវិញព្រះអង្គ បានទូលសួរព្រះអង្គពីរឿងប្រៀបប្រដូចទាំងនោះ