1 ពួកគេបានមកដល់ត្រើយម្ខាងទៀតនៃបឹង គឺដល់តំបន់របស់ពួកគេរ៉ាស៊ីន
2 ហើយនៅពេលដែលព្រះអង្គបានយាងចេញពីទូក មានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់ចូល បានចេញពីផ្នូរខ្មោចមកជួបព្រះអង្គភ្លាម
3 អ្នកនោះរស់នៅក្នុងផ្នូរខ្មោច ហើយពុំមានអ្នកណាអាចចងគាត់បានទេ ទោះជាដាក់ច្រវាក់គាត់ក៏ដោយ
4 ព្រោះគេតែងដាក់ខ្នោះជើង និងចងគាត់ដោយច្រវាក់ តែគាត់បានកាច់ខ្នោះជើង និងផ្ដាច់ច្រវាក់នោះខ្ទេចខ្ទីអស់ រួចគ្មានអ្នកណាម្នាក់ខ្លាំងអាចបង្ក្រាបគាត់បានទេ។
5 គាត់តែងតែស្រែករាល់ថ្ងៃរាល់យប់នៅតាមផ្នូរខ្មោច និងភ្នំ ហើយបានយកថ្មមកឆូតខ្លួនឯង