ម៉ាកុស 5:1-7 KCB

1 ពួកគេ​បាន​មក​ដល់​ត្រើយ​ម្ខាង​ទៀត​នៃ​បឹង​ គឺ​ដល់​តំបន់​របស់​ពួក​គេរ៉ាស៊ីន​

2 ហើយ​នៅ​ពេល​ដែល​ព្រះអង្គ​បាន​យាង​ចេញ​ពី​ទូក​ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណអា​ក្រក់​ចូល​ បាន​ចេញ​ពី​ផ្នូរ​ខ្មោច​មក​ជួប​ព្រះអង្គ​ភ្លាម​

3 អ្នក​នោះ​រស់​នៅ​ក្នុង​ផ្នូរ​ខ្មោច​ ហើយ​ពុំ​មាន​អ្នក​ណា​អាច​ចង​គាត់​បាន​ទេ​ ទោះ​ជា​ដាក់​ច្រវាក់​គាត់​ក៏​ដោយ​

4 ព្រោះ​គេ​តែង​ដាក់​ខ្នោះ​ជើង​ និង​ចង​គាត់​ដោយ​ច្រវាក់​ តែ​គាត់​បាន​កាច់​ខ្នោះ​ជើង​ និង​ផ្ដាច់​ច្រវាក់​នោះ​ខ្ទេច​ខ្ទី​អស់​ រួច​គ្មាន​អ្នកណា​ម្នាក់​ខ្លាំង​អាច​បង្ក្រាប​គាត់​បាន​ទេ។​

5 គាត់​តែងតែ​ស្រែក​រាល់​ថ្ងៃ​រាល់​យប់​នៅ​តាម​ផ្នូរ​ខ្មោច​ និង​ភ្នំ​ ហើយ​បាន​យក​ថ្ម​មក​ឆូត​ខ្លួន​ឯង​

6 កាល​ឃើញ​ព្រះយេស៊ូ​ពី​ចម្ងាយ​ គាត់​ក៏​រត់​ទៅ​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​

7 និង​ទូល​ដោយ​សំឡេង​ស្រែក​ខ្លាំងៗ​ថា៖​ «ឱ​ព្រះយេស៊ូ​ ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត​អើយ!​ តើ​ព្រះអង្គ​ និង​ខ្ញុំ​មាន​ហេតុ​អ្វី​នឹង​គ្នា?​ ខ្ញុំ​សុំ​ឲ្យ​ព្រះអង្គ​ស្បថ​នឹង​ព្រះជាម្ចាស់​ថា​ មិន​ធ្វើ​ទារុណ​កម្ម​ខ្ញុំ​ទេ»​